ផាយ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បោលបោះជើងទាំង ៤ យ៉ាងខ្លាំងពេញទំហឹង (សេះ)។
ឧទាហរណ៍៖ សេះផាយ ( ម. ព. បំផាយ ផង ) ។
រើ ឬកញ្ជ្រោលងាកគូទចេញក្រៅទម្លាក់នឹម ( គោ ) ។
ឧទាហរណ៍៖ គោផាយទម្លាក់នឹម ។
រត់សាយ ឬធាក់ភាយឡើងលើ ឬចុះក្រោម (ខ្យល់ក្នុងសព៌ាង្គកាយ)។
ឧទាហរណ៍៖ ខ្យល់ផាយ ឬ ផាយខ្យល់ ។
ទាសចិត្តចេញពីគូស្រករ (ក្បត់ចិត្ត, ផិតក្បត់)។
ឧទាហរណ៍៖ ផាយចេញពីប្ដី (ព. សា.) ។
ផាយផិត កិ. ទាសចិត្តរសាយឃ្លាតក្លាយជាផិតក្បត់។
ឧទាហរណ៍៖ ស្រីបង្ហិនប្ដី ផាយផិតអប្រីយ៍ ឥតសារឥតស័ព្ទ…(ច្បាប់ស្រីជាព្រះរាជនិពន្ធនៃព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី. . .) ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះអាវវែងធ្វើដោយសំពត់ស្បៃសម្រាប់ពាក់លើអាវធម្មតា ប្រើក្នុងវេលាធ្វើការមង្គលផ្សេងៗ។
ឧទាហរណ៍៖ ពាក់អាវផាយតាមប្រពៃណី ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖