Posted on Leave a comment

តើពាក្យ «ផើម» មានន័យដូចម្ដេច ?


ផើម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មានគ័ភ៌, មានកូនក្នុងផ្ទៃ ។ ស្ដេចស្រី្តផើមហៅ ទ្រង់គ័ភ៌ ។ស្រ្តីជាម្នាងក្សត្រផើម ហៅ មានគ័ភ៌ ។ ស្រ្តីទាំងពួងផើម ហៅ មានផ្ទៃពោះ (ព. រ. ); ឬ ព. សា. ហៅ មានពោះពុង ។ ផើមព្រៃ ផើមដោយស្មន់អន្ធករ (ព. ទ្រ. ម. ) ។ ស្រូវផើម ស្រូវមានផ្កាមិនទាន់ចេញ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដំបៅមួយប្រភេទកើតនៅបាតជើងឬកែងជើង កខ្ទុះខាប់នៅតែខាងក្នុង ឡើងសម្បុរស្បែកលឿង។
ឧទាហរណ៍៖ ដំបៅផើម ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា (ស្តេចស្រី) ទ្រង់ព្រះគភ៌, (ស្រីទាំងពួងជាម្នាងស្តេច) មានគភ៌

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply