Posted on Leave a comment

តើពាក្យ «ផែនទឹកកក» មានន័យដូចម្ដេច ?


ផែនទឹកកក


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា គំនរផ្ទាំងទឹកកកមាននៅគ្រប់រដូវ និងកើតពីលំណែនព្រឹល ដែលបង្ហាញពីភស្តុតាងនៃលំហូរអតីតកាល ឬបច្ចុប្បន្នកាល (តាមរយៈការប្រែប្រួលរូបរាងខាងក្នុង និង/ឬការរអិលនៅផ្នែកខាងក្រោម) ហើយការជាប់ក្នុងស្ថានភាពបែបនេះ គឺដោយសារការសង្កត់ និងកម្លាំងកកិតនៃផ្ទៃវបាត ។ ផែនទឹកកកមួយអាចនៅស្ថិតស្ថេរបានដោយសារកំណើនគំនរនៃព្រឹលរយៈកម្ពស់ខ្ពស់ និងអាចមានតុល្យភាពរវាងការរលាយទឹកកកនៅរយៈកម្ពស់ទាប និង/ ឬការហូរចូលមហាសមុទ្រ ។ គំនរផ្ទាំងទឹកកកមានប្រភពជាមួយផែនទឹកកកដែលមានទំហំប៉ុនទ្វីបណាមួយ ត្រួវបានហៅថា ស្រទាប់ទឹកកក ។ គ្រប់គំនរផ្ទាំងទឹកកកទាំងអស់ក្រៅពីស្រទាប់ទឹកកកត្រូវបានហៅថា ផែនទឹកកក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply