ផ្កា
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចេញផ្កា, បញ្ចេញផ្កា, មានផ្កា។
ឧទាហរណ៍៖ ដូងផ្កា, ឈើផ្កា ។
កិ. បែបនេះហៅ នាមកិរិយា ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកអវយវៈនៃរុក្ខជាតិ, តិណជាតិជាដើមដែលចេញពីមែក, ពីធាង, ពីក្នុងចន្លោះត្រួយ, ពីសន្លឹក ឬចេញផ្ទាល់ពីដើម សម្រាប់ក្លាយកើតជាផ្លែ ឬមិនកើតជាផ្លែក៏មាន ។ រូបសណ្ឋានជាផ្កានៅផ្ទៃសំពត់ជាដើម។
ឧទាហរណ៍៖ សំពត់ផ្កា, ព្រៃផ្កា ។
ព. ប្រ. រដូវរបស់ស្រ្តី ។
ឧទាហរណ៍៖ ស្រ្តីមានផ្កា ។
ឈ្មោះបុណ្យមួយយ៉ាងដែលទាយកហែផ្កាទៅបូជាព្រះពុទ្ធរូប ព្រមទាំងទេយ្យទានយកទៅប្រគេនព្រះសង្ឃផង។
ឧទាហរណ៍៖ បុណ្យផ្កា, ហែផ្កា ( ធ្វើតាមទំនៀមប្រទេស ) ។
👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបុប្ផា ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖