ផ្ទៃ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពោះ។
ឧទាហរណ៍៖ ហល់ផ្ទៃ គឺហើមពោះហល់ហែលហល ។ រោគចុះផ្ទៃ គឺរោគរាករូស, ចុះរាក ។
ផ្ទាំង។
ឧទាហរណ៍៖ ផ្ទៃសំពត់, ផ្ទៃពិតាន, ផ្ទៃផែនដី ។
ផ្ទៃក្រោម ( ព. បុ. ) ផែនដី; មនុស្សលោក; ស្ដេចផែនដី ( ក្សត្រិយ៍ទ្រង់រាង្យ ) ។ ផ្ទៃមេឃ ផ្ទាំងមេឃ, មេឃទាំងមូល ។ មានផ្ទៃពោះ មានគ័ភ៌ ( ផើម ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖