ផ្លាស់ប្ដូរ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្លាស់ប្ដូរ មកពីការផ្ដុំនៃពាក្យ ផ្លាស់ + ប្ដូរ
ផ្លាស់ (កិ.) ធ្វើឲ្យមានបន្លាស់ គឺដាក់មួយជាជំនួសមួយ, ផ្ទេរ
ឧទាហរណ៍៖ ផ្លាស់សំពត់, ផ្លាស់កន្លែង, ផ្លាស់ពីទីរាជការខែត្រនេះទៅខែត្រឯទៀត ។
ប្ដូរ (ជើង ដ) (កិ.) ផ្លាស់ពីមួយឲ្យទៅមួយ, ផ្លាស់យកមួយមកឲ្យមួយទៅ, ផ្លាស់ពីនេះដាក់ទៅនោះ, ដូរ ។
ឧទាហរណ៍៖ ប្ដូរដងប្ដូរផ្លែ ( ព. ប្រ. ) ហ៊ានតស៊ូឥតញញើត ។
ប្ដូរផ្ដាច់ ឬ ផ្ដាច់ប្ដូរ ដាច់ចិត្តប្រថុយស្លាប់រស់ជាមួយគ្នា ។
ប្ដូរស្លាប់ប្ដូររស់ ហ៊ានប្ដូរជីវិតឲ្យស្លាប់ខ្លួនទុកគេឲ្យរស់ ឬស៊ូស្លាប់រស់ផងគ្នា ។ ល ។
ផ្លាស់ប្ដូរ ជាពាក្យពីរផ្សេងគ្នា មានន័យប្រហាក់ប្រហែល ឬបំពេញឱ្យគ្នាទៅវិញទៅមក ទើបយើងចូលចិត្តប្រើផ្សំទៅជាមួយគ្នា។ ដូចពាក្យ ចានក្បាន ជាដើម។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖