ផ្លូវ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គន្លងសម្រាប់ដើរ, សម្រាប់ទៅមក; ចន្លោះ; លំអាន; តម្រាយ; ទំនង; ដំណើរ; លំនាំ; ហេតុ; វិធី ។ ល ។ ពាក្យនេះមានឈ្មោះនិងន័យច្រើនយ៉ាងណាស់ ដូចជា
ឧទាហរណ៍៖ ផ្លូវគោក ផ្លូវលើគោក ។
ផ្លូវឆ្ការ ផ្លូវដែលគេគ្រាន់តែឆ្ការព្រៃចេញឲ្យទៅមកបានដោយស្រួល ។ ផ្លូវជើង ផ្លូវតូចដែលដើរទន្ទឹមគា្នមិនកើត ។ ផ្លូវត្រឡែងកែង ផ្លូវដែលបែកខ្វែងជាបីឬជាបួន ។ ផ្លូវទឹក ផ្លូវនាវាឬក្បូន ។ ផ្លូវធ្លា ផ្លូវសម្រាប់បររទេះគោឬរទេះក្របី ។ ផ្លូវបត់ ផ្លូវតែមួយដែលបត់កេលកុង ។ ផ្លូវបែក ឬ ផ្លូវបំបែក ផ្លូវដែលបែកចេញជាបីឬជាបួន ។ ផ្លូវហ្លួង ផ្លូវសម្រាប់ព្រះរាជាស្ដេចចេញចូល ឬផ្លូវធំសម្រាប់ហ្លួងសេ្ដចចេញពីក្នុងព្រះបរមរាជវាំងទៅកាន់ទីក្រៅក្រុង ( ច្រើនប្រើតែពីក្នុងបុរាណសម័យ ) ។ ល ។ ផ្លូវខុស, ផ្លូវត្រូវ ដំណើរឬអំពើ ខុស, ត្រូវ ។ ផ្លូវឆ្វេង, ផ្លូវស្ដាំ ផ្លូវខាងឆ្វេង, ខាងស្ដាំ; ព. ប្រ. ផ្លូវខុស, ផ្លូវត្រូវ ។ ផ្លូវជំនួញ ផ្លូវដែលនាំជំនួញទៅមក ឬមុខការរបរខាងជួញ ។ ផ្លូវសួគ៌ ផ្លូវនរក កុសល, អកុសល ដែលនាំសត្វឲ្យទៅកើតក្នុងឋានសួគ៌, ក្នុងនរក ។ ផ្លូវបុណ្យ, ផ្លូវបាប បុណ្យ, បាប ដែលទុកដូចផ្លូវនៃសេចក្ដី សុខ, ទុក្ខ ឬល្អ, អាក្រក់ ។ ផ្លូវស្លាប់, ផ្លូវរស់ ហេតុឬដំណើរដែលនាំឲ្យស្លាប់, ឲ្យរស់ ។ ផ្លូវសេចក្ដី ដំណើរសេចក្ដី ។ ល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (132)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (216)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)