ផ្សិត
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភូតគ្រាមពួកមួយដុះទុលចេញពីក្នុងដីសើមឬដុះពីក្នុងទីអាប់អួរ ឬក៏ដុះនៅឈើពុកជាដើម មានរូបសណ្ឋានផ្សេងៗគ្នា, ខ្លះសម្រាប់បរិភោគបាន, ខ្លះសម្រាប់ប្រើធ្វើជាថ្នាំរម្ងាប់រោគ, ខ្លះពុល; ផ្សិតមានឈ្មោះច្រើនយ៉ាងណាស់។
ឧទាហរណ៍៖ ផ្សិតកញ្ចូរ, ផ្សិតក្រាមរមាស, ផ្សិតខ្សាច់, ផ្សិតចុងអង្ករ, ផ្សិតចេក, ផ្សិតចំបើង, ផ្សិតត្រចៀកកណ្ដុរ, ផ្សិតសណ្ដែក, ផ្សិតស្មាច់, ផ្សិតឫស្សី; ផ្សិតក្រកោះ, ផ្សិតត្រាច, ផ្សិតសូក្រំ; ផ្សិតក្បាលថ្លែន, ផ្សិតពពារនាគរាជ ។ ល ។
                     ស្និមដែលកើតនៅវត្ថុផ្អូមផ្អួរ មានសំពត់សើមអួរអាប់ជាដើម។
ឧទាហរណ៍៖ សំពត់ដុះផ្សិត, កន្ទេលដុះផ្សិត, នំផ្អូមដុះផ្សិត ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖