Posted on Leave a comment

តើពាក្យ «ផ្អាវ» មានន័យដូចម្ដេច ?


ផ្អាវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើពួកតចសារជាតិមួយប្រភេទ ដើមតូចៗទាបៗខ្នងធាងសកត្បាញជាកន្ទេលបាន។
ឧទាហរណ៍៖ កន្ទេលផ្អាវ; គមវាស្លកកូរបាន : សម្លកកូរគមផ្អាវ; ប្រើជាអន្លក់ស្រុសក៏បាន : អន្លក់គមផ្អាវ ។

                     ព្រឹក្សម្យ៉ាង មានកម្ពស់ ២-៧ម ដើមក្រាស់ប្រហែល ៤-៧ ស.ម ដុះនៅទីដីសើមមាត់ទឹកសាប ឬទឹកប្រៃនៃទ្វីបអាស៊ីផ្នែកក្តៅ។ ស្លឹកវាអាចប្រើធ្វើជាមួក ឬសម្រាប់ខ្ចប់គ្រឿងអាហារផ្សេងៗបាន។ គមផ្អាវ យកមកស្លកកូរបាន ឬធ្វើអន្លក់ស្រស់ក៏បាន។ ក្នុងក្បួនបុរាណខ្មែរគេយក​ឫសវាផ្សំធ្វើជាថ្នាំគ្រុន និងសម្រាប់រក្សាគត៌។ សំបកដើមសម្រាប់ផ្សំថ្នាំរបេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply