ផ្អុង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទជាអសារព្រឹក្ស សន្តានរលួស ប៉ុន្ដែមានសាច់សស្និទ្ធជាងរលួសបាយ ស្លឹកតូចៗដើមមានបន្លាហៅថា រលួសផ្អុង ។ តាមសេចក្តីតំណាលក្នុងគម្ពីរពុទ្ធសាសនា ត្រង់រឿងមឃមាណពថា មឃមាណពបានដាំរលួសផ្អុងមួយដើម ជិតសាលាសម្នាក់របស់គាត់ជាម្លប់ឲ្យគេជ្រក, ផលានិសង្សនេះបានកើតជាឈើទិព្វឈ្មោះ បារិច្ឆត្តកព្រឹក្ស នៅឋានត្រ័យត្រិង្ស សម្រាប់ព្រះឥន្ទដែលជាកំណើតថ្មីនៃមឃមាណព ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖