Posted on Leave a comment

តើពាក្យ «ពង្រ» មានន័យដូចម្ដេច ?


ពង្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ មានសាច់រឹង មានផ្លែប្រើជាម្ជូរ។
ឧទាហរណ៍៖ ផ្លែពង្រខ្លះមិនសូវជូរប៉ុន្មាន ខ្លះជូរណាស់ ។

                        ព្រឹក្សកម្ពស់ ១៥-២៦ ម ដុះក្នុងព្រៃត្រជាក់នៃឧបទ្វីបឥណ្ឌូចិន ប្រទេសឥណ្ឌា និងប្រជុំកោះជ្វា។ ផ្លែទុំជាគ្រឿងទេស សម្រាប់ស្លម្ជូរពងត្រី។ គ្រាប់មានប្រេងម្យ៉ាងចំនួន ៧០ភាគរយ ប្រេងនេះសម្រាប់លាបសក់ឱ្យដុះឆាប់។ គ្រូថ្នាំបុរាណតែងស្ងោរសម្បកពង្រធ្វើថ្នាំរម្ងាប់រោគគ្រុនចាញ់ និងហើម។ ដើមពង្រទែងមានសត្វល្អិតពួក​មួយមកទុំលើមែក ដើម្បីធ្វើល័ខធម្មជាតិ ដែលគេប្រសម្រាប់ជ្រលក់សូត្រឱ្យពណ៌ក្រហម។

                        ជារុក្ខជាតិ ដែលដុះខ្លួនឯងក្នុងព្រៃល្បោះចម្រុះ និងមានដាំតាមភូមិក្នុងប្រទេសកម្ពុជា។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ពង្រ – អំបូរ ៖ SAPINDACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Schleicheria oleosa (Lour.) Oken – ឈ្មោះអង់គ្លេស ៖ មិនទាន់មានព័ត៌មាន – ឈ្មោះបារាំង ៖ មិនទាន់មានព័ត៌មាន – ប្រភពដើម ៖ កម្ពុជា វៀតណាម ឡាវ ឥណ្ឌា និងប្រជុំកោះជ្វា។ – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់១០-៤០ម(៤៩)។ ស្លឹករួមស្លាបគូ ដុះជាគូពី២-៤គូ ដែលភាគច្រើនមាន៣គូ។ ស្លឹកគ្មានទងរាងពងក្រពើ ប្រវែង១៨ស.ម មានរោមនៅខាងក្រោម(៤៩)។ ផ្កាដុះជាចង្កោមប្រវែង១៥-១៨ស.ម និងមានកូនស្លឹក៥-៦សន្លឹកនៅខាងចុង។ ផ្លែមានទំហំប៉ុនចុងម្រាមដៃ សម្បកគ្រើមៗ មានរាងមូលប្រវែង២.៥ស.ម និងពេលទុំមានសាច់ក្នុងពណ៌លឿង(៤៩) ។ – លក្ខណៈជីវសាស្ត្រ ៖ ដុះនៅតាមតំបន់ព្រៃល្បោះចម្រុះ ក្នុងប្រទេសកម្ពុជា។ ដើមពង្រមានតែសត្វល្អិតមួយពួកទំលើមែក បង្កើតជាល័ក្ខណ៍ធម្មជាតិ ពណ៌ក្រហមសម្រាប់ជ្រលក់សូត្រ(៥០) – លក្ខណៈអេកូឡូស៊ី ៖ ផ្លែទុំមានរសជាតិជូរ និងគ្រាប់មានប្រេងម៉្យាងចំនួ ៧០%។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ផ្លែទុំយកមកស្លម្ជូរពងត្រី ជាឱសថ៖ សម្បកស្ងោរ ព្យាបាលគ្រុនចាញ់និងហើម(៥០)។ ប្រេងចម្រាញ់ពីគ្រាប់ យកមកលាបសក់ឱ្យឆាប់ដុះ។
ឧទាហរណ៍៖ (៤៩) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ២ ទំព័រ១៥៤ (៥០) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៥៥០ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply