Posted on Leave a comment

តើពាក្យ «ពង្ស» មានន័យដូចម្ដេច ?


ពង្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វំស; សំ. វំឝ ) វង្ស, ត្រកូល, ពូជ, អម្បូរ ។ ពង្សចរិត, ពង្សប្រព្រឹត្តិ, ពង្សប្រវត្តិ ( ពង់-សៈ— ) ដំណើរ, លំអាន នៃវង្សត្រកូល ។ ពាក្យសម្រាប់កំណត់សន្មតហៅឆ្នាំកំណើតរបស់មនុស្ស តម្រូវនឹងពូជពង្សរបស់ទេព្តា, មនុស្សនិងយក្ស តាមហោរាសាស្រ្ត គឺឆ្នាំជូត, រោង, មមី, មមែ ជាពង្សទេព្តា ( ទាំង ៤ នេះចែកជាគូប្រុសនិងស្រី គឺ ជូត, រោង ពង្សទេព្តាប្រុស; មមី, មមែ ពង្សទេព្តាស្ត្រី ); ឆ្លូវ, ថោះ, ម្សាញ់ កុរ ពង្សមនុស្ស( ទាំង ៤ នេះចែកជាគូប្រុសនិងស្រី គឺ ឆ្លូវ, ម្សាញ់, ពង្សមនុស្សប្រុស; ថោះ, កុរ ពង្សមនុស្សស្រី ); ខាល, វក, រកា, ច ពង្សយក្ស ( ទាំង៤នេះចែកជាគូប្រុសនិងស្រី គឺ វក, រកា ពង្សយក្សប្រុស ; ខាល, ច ពង្សយក្សស្រី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply