ពន្ធ
មានន័យថា ប្រាក់ដែលនីតិបុគ្គល ឬរូបវន្តបុគ្គលជាប់កាតព្វកិច្ចត្រូវបង់ជូនរដ្ឋតាមការកំណត់ សម្រាប់ចំណាយសាធារណៈ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ពន្ធ ជា កិ. ” ចង, ជាប់, ជំពាក់ ” ; ពន្ធ, ពន្ធន៍ ជា ន. ” ចំណង, អន្ទាក់, គ្រឿង ជាប់, ជំពាក់ ” ) សួយ, អាករដែលប្រជានិករត្រូវបង់តាមកំណត់។
ឧទាហរណ៍៖ ពន្ធស្រូវ, ពន្ធទូក, ពន្ធទាស, ពន្ធខ្លួន . . . ; ទារពន្ធ, បង់ពន្ធ ។
ពន្ធដារ ពន្ធគ្រប់មុខ : ការបង់ពន្ធដារសម្រាប់ផែនដី ហៅថា រាជពលី ។ ពន្ធចំពោះពន្ធដីស្រែចម្ការជាដើម ដែលសាមីខ្លួនជាម្ចាស់របស់ត្រូវបង់ជូនរាជការ តាមចំនួនដែលមានកម្រិតទុកជាស្រេចក្នុងបញ្ជី ។ ពន្ធមិនចំពោះ ពន្ធនៃគ្រឿងបរិភោគនិងគ្រឿងប្រើប្រាស់ផ្សេងៗដូចជាពន្ធគយនិងរដ្ឋាករជាដើម ដែលជននីមួយៗត្រូវបង់ជូនរាជការ ដោយសារខ្លួនត្រូវការបរិភោគឬប្រើប្រាស់នូវវត្ថុទាំងនោះ ។
វិភាគទាន បរិវិសទាន ប្រាក់ដែលត្រូវទារពីពលរដ្ឋតាមតិចច្រើន ស្រេចហើយនឹងមុខរបររកស៊ី ឬជាម្ចាស់អសង្ហារិមវត្ថុតូច ឬធំ ។
👉ថ្នាក់ពាក្យជា ពន្ធ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ពន្ធនិងអាករទាំងឡាយ។ ២. ពន្ធ ពន្ធបន្ថែម អាករ កម្រៃ ឬបន្ទុកផ្សេងទៀតដែលយកលើទំនិញ ស្របតាមបញ្ញត្តិណាមួយនៃច្បាប់នេះ ឬច្បាប់ និងបទប្បញ្ញត្តិផ្សេងទៀតដែលអនុវត្ត និងគ្រប់គ្រងដោយគយ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖