Posted on Leave a comment

តើពាក្យ «ពន្ធគយ» មានន័យដូចម្ដេច ?


ពន្ធគយ


មានន័យថា ពន្ធយកលើទំនិញនាំចេញ នាំចូល ឬឆ្លងកាត់ប្រទេសណាមួយ។

👉ថ្នាក់ពាក្យជា មូលដ្ឋាន, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ពន្ធដែលដាក់ក្នុងតារាងពន្ធគយលើទំនិញដែលធ្វើចរាចរចេញ ឬក៏ចូលដែនគយ។ ២. ពន្ធគយនាំចូលនាំចេញ អាករ កម្រៃ ឬការបង់ប្រាក់ផ្សេងទៀត ដែលហូតយកនៅក្នុងដែនដីនៃភាគីហត្ថលេខីក្នុងការអនុវត្តច្បាប់គយ ប៉ុន្តែមិនរាប់បញ្ចូលកម្រៃ និងការបង់ប្រាក់ផ្សេងទៀតចំពោះការផ្តល់សេវាទេ។ ៣. ពន្ធគយ ឬពន្ធនាំចូលណាមួយ និងការយកថ្លៃប្រភេទណាមួយ រាប់ទាំងពន្ធអាករ ឬពន្ធបន្ថែមណាមួយ ដែលដាក់ទៅលើការនាំចូលទំនិញមួយ ប៉ុន្តែមិនរាប់បញ្ចូលនូវ៖(i)-ការយកពន្ធណាមួយប្រហែលគ្នាទៅនឹងការយកពន្ធក្នុងស្រុក ដែលមានចែងក្នុងកថាខណ្ឌ២ក្នុងមាត្រា៣ នៃ GATT ឆ្នាំ១៩៩៤ ចំពោះផលិត-ផលដូចក្នុងស្រុក ឬចំពោះផលិតផលមួយដែលជាផលិតផលនាំចូលដែលត្រូវបានកែច្នៃ ឬផលិតទាំងស្រុង ឬជាផ្នែកក្នុងស្រុក (ii)-ពន្ធប្រឆាំងនឹងការលក់បង្ខូចថ្លៃ ឬពន្ធប៉ះប៉ូវ ត្រូវបានអនុវត្តស្របគ្នានឹងប្រការមាត្រា៦ នៃ GATTឆ្នាំ១៩៩៤ កិច្ចព្រមព្រៀងស្តីពីការអនុវត្តនៃមាត្រា៦ នៃកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយនិងពាណិជ្ជកម្មឆ្នាំ១៩៩៤ អាចត្រូវបានធ្វើវិសោធនកម្ម និងកិច្ចព្រមព្រៀងស្តីពីឧបត្ថម្ភធន និងវិធានការប៉ះប៉ូវនៅក្នុងឧបសម្ព័ន្ធ ១ ក នៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក អាចត្រូវបានធ្វើវិសោធនកម្ម ឬ (iii)-កម្រៃ ឬការយកថ្លៃណាមួយ ប្រហាក់ប្រហែលគ្នានឹងតម្លៃសេវាដែលបានផ្តល់។ ៤.ពន្ធគយ ឬពន្ធនាំចូល និងការយកពន្ធណាមួយដែលពាក់ព័ន្ធនឹងការនាំចូលទំនិញ ប៉ុន្តែមិនរាប់បញ្ចូលនូវ៖ (i)-ការយកពន្ធដែលដូចគ្នានឹងការយកពន្ធក្នុងស្រុកដោយអនុលោមទៅតាមបទប្បញ្ញត្តិនានា ដែលមានចែងក្នុងកថាខណ្ឌ២ មាត្រាIII នៃ GATT ១៩៩៤ចំពោះទំនិញដូចគ្នាក្នុងស្រុក ឬចំពោះទំនិញដែលបានកែច្នៃ ឬផលិតពីទំនិញនាំចូលនោះទាំងស្រុង ឬដោយផ្នែក (ii)-ការដាក់ពន្ធលើការលក់បង្ខូចតម្លៃ ឬពន្ធប៉ះប៉ូវ ដោយស្របទៅនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងកថាខណ្ឌ២ មាត្រាVI នៃ GATT១៩៩៤ និងកិច្ចព្រមព្រៀងស្តីពីការអនុវត្តមាត្រាVI នៃកិច្ចព្រម-ព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្ម ១៩៩៤និងកិច្ចព្រមព្រៀងស្តីពីឧបត្ថម្ភធន និងវិធានការប៉ះប៉ូវ ដែលមានចែងក្នុងឧបសម្ព័ន្ធ 1A នៃកិច្ចព្រមព្រៀង WTO ឬ (iii)-ថ្លៃឈ្នួល ឬការយកពន្ធណាមួយ ស្មើនឹងតម្លៃសេវាដែលបានផ្តល់។ ៥. ពន្ធលើពាណិជ្ជកម្មក្រៅប្រទេស ដែលបានដាក់ឱ្យប្រើប្រាស់នៅក្នុងតារាងពន្ធគយ ចំពោះទំនិញដែលត្រូវបង់នាពេលនាំចូលដែនគយ ឬនាំចេញពីដែនគយ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply