ពន្ធលើការបញ្ចេញឧស្ម័ន
👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ពន្ធដែលរដ្ឋាភិបាលកំណត់សម្រាប់មួយឯកតានៃការបញ្ចេញ សមមូលឧស្ម័នកាបូនិក ពីប្រភពដែលជាប់ពន្ធ ។ ពន្ធដែលទាក់ទងនឹងពន្ធលើការបញ្ចេញឧស្ម័នមានដូចតទៅ ៖ ដោយសារកាបូនទាំងអស់នៅក្នុងឥន្ធនៈហ្វូស៊ីលបញ្ចេញឧស្ម័នកាបូនិក ដូច្នេះពន្ធលើឥន្ធនៈហ្វូស៊ីលផ្ទុកកាបូន ត្រូវបានគេហៅថា ពន្ធកាបូនដែលសមមូលនឹងពន្ធលើការបញ្ចេញចំហេះឥន្ធនៈហ្វូស៊ីល ។ ពន្ធលើថាមពលជាពន្ធលើបរិមាណថាមពលដែលបានប្រើប្រាស់ឥន្ធនៈ ដើម្បីជួយកាត់បន្ថយតម្រូវការថាមពល ទើបអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ ពន្ថបៃតង ( ecotax) ត្រូវបានបង្កើតឡើងក្នងគោលដៅកែប្រែឥរិយាបថរបស់មនុស្ស (ជាពិសេស ឥរិយាបថផ្នែកសេដ្ឋកិច្ច) ដើម្បីឲ្យគោរពតាមគោលការណ៍ដែលមានមេត្រីភាពជាមួយបរិស្ថាន ។ ពន្ធអន្តរជាតិទៅលើការបញ្ចេញ កាបូន ថាមពល គឺជាពន្ធដែលរឹតបន្តឹងដោយទីភ្នាក់ងារអន្តរជាតិ ទោលើប្រភពបញ្ចេញជាក់លាក់សម្រាប់ប្រទេសជាភាគីចូលរួម។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖