Posted on Leave a comment

តើពាក្យ «ពន្លា» មានន័យដូចម្ដេច ?


ពន្លា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោង ឬសាលាដែលគេសង់សម្រាប់ថ្វាយព្រះរាជាទ្រង់ប្រថាប់បណ្ដោះអាសន្នមួយវេលាៗ, ហៅថា ព្រះពន្លា ។ ព្រះពន្លាកិល ព្រះពន្លាខ្នាតតូចដែលមានជើងសសរថ្កល់លើផែនដី ត្រូវលើកសែងយកពីទីមួយទៅទីមួយបាន ។ ព្រះពន្លាជ័យ ព្រះពន្លាសម្រាប់ព្រះរាជាទ្រង់ប្រថាប់សម្រាកក្នុងវេលាកំពុងធ្វើសង្គ្រាម ។
មណ្ឌល រោង ឬសាលាដែលគេសង់ថ្វាយព្រះរាជាគង់ប្រថាប់បណ្តោះអាសន្ន ក្នុងឱកាស​ដែល​ទ្រង់យាងចេញពីព្រះរាជវាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply