ពពិចក្បាលខ្មៅចុងខ្នងស
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វស្លាបមួយប្រភេទ មានប្រវែង ១៩-២០ ស.ម។ ពេញវ័យៈ ផ្ទៃមុខ និងបន្ទូលក្បាលពណ៌ខ្មៅ ក្បាលមានកំប៉ោយបន្តិច ខ្លួនពណ៌ប្រផេះ គូថពណ៌ក្រហម ចុងខ្នងស។ មិនទាន់ពេញវ័យៈ គូថពណ៌លឿង។ ទីជំរកៈ ដំណុះព្រៃក្មេង គុម្ពោតព្រៃ វាលស្មៅ ដំណាំកសិកម្ម។ ជីវសាស្រ្តៈ ស៊ីផ្លែឈើ ហើរជាហ្វូង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែមិនា ដល់ មេសា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖