ពរ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាបបូកព្រលាំងដោយជ័រឲ្យក្រាស់ជិតសាច់ពុំឲ្យជ្រាបទឹកបាន។
ឧទាហរណ៍៖ ពរទូក, បិទពរ ។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. វរ ) គុណជាតដ៏ប្រសើរ; គុណជាតឬអ្វីៗ ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត។
ឧទាហរណ៍៖ សូមពរ, ឲ្យពរ, ទទួលពរ ។
ឲ្យពរសព្ទសាធុការ បញ្ចេញសូរសព្ទថា សាធុ សូមឲ្យ … បានប្រកបតាមបំណង!…។
ឧទាហរណ៍៖ ស្រែកឲ្យពរឲ្យជ័យ ស្រែកឲ្យពរថា សូមឲ្យ… មានជ័យជម្នះ !ដូចយ៉ាងស្រែកថា ជយោ! ឬ ជយោ! ជយោ! ជាដើម ( ម. ព. នោះផង ) ។ ពាក្យនេះ សំ. បា. ប្រើជា គុ. ក៏បាន ប្រែថា “ប្រសើរ; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសរើសយកតាមគាប់ចិត្ត “; ខ្មែរប្រើក្លាយមកជា ព្រះ ក៏មាន, នៅជា វរ ឬ វរៈ តាមរូបដើមក៏មាន ( ម. ព. ព្រះ. និង វរ ឬ វរៈ ទៀតផង ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖