Posted on Leave a comment

តើពាក្យ «ពល» មានន័យដូចម្ដេច ?


ពល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) កម្លាំង ។ សេនា, ទាហាន, កងទ័ព។
ឧទាហរណ៍៖ ភ្ជុំពល, លើកពល ។

                     ពលថ្មើរជើងទាហានអ្នកដើរដោយជើង ( ឥតជិះអ្វី ) ។ កែនពល កែនប្រជាជនប្រមូលជាកងទ័ពឬប្រមូលមកបង្ហាត់ជាទាហាន ។ ប្រក់ពល ប្រជុំរេហ៍ពលមកប្រសិទ្ធីឲ្យមានជ័យជម្នះ ឬដើរត្រួតរេហ៍ពល ។ ល ។
ពួកជនពូជសូទ្រៈសម្រាប់ប្រើជាកម្លាំងតាមមុខការផ្សេងៗ; មានច្រើនពួក។
ឧទាហរណ៍៖ ពលព្រះ ពលសម្រាប់វត្ត; ពលដំរី ពលឃ្វាលដំរីព្រះរាជទ្រព្យ ( ទ្រមាក់ ); ពលសេះ ពលឃ្វាលសេះព្រះរាជទ្រព្យ; ពលអង្គរក្ស ពលដែលប្រើជាទាហានរក្សាព្រះអង្គ (ហៅឃ្លាតក្លាយថា អង្គ្រ័ក្ស); ពលចែវ ពលសម្រាប់ចែវព្រះទីន័ងនាវា; ពលគុន ឬ ពលគុនដាល់ ពលសម្រាប់គុនឬដាល់ថ្វាយស្ដេចទត ក្នុងកាលសម័យដែលត្រូវការម្តងៗ ឬសម្រាប់រក្សាការពារព្រះអង្គជានិច្ច ( ហៅដោយរួបរួមថា ពល, អង្គរក្ស (អង់-គ្រាក់), ទ្រមាក់, ចែវ, គុន, ) ។ ល ។ពួកពលទាំងនេះក្នុងកម្ពុជរដ្ឋមានតែពីក្នុងកាលរាជ្យបុរាណ, សម័យឥឡូវលើកលែងមិនឲ្យមាន ( ម. ព. សូទ្រ ឬ សូទ្រៈ និង អ្នកងារ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply