ពាក់
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់ព្យួរ ឬដាក់ថ្ពក់បន្ដោក។
ឧទាហរណ៍៖ ពាក់ឆត្រនឹងដៃកែវ ។
លើកស៊កប្រហករាងកាយ ឬប្រដាប់តាក់តែងរាងកាយ។
ឧទាហរណ៍៖ ពាក់អាវ, ពាក់កង, ពាក់ចិញ្ចៀន, ពាក់ទុំហូ, ពាក់មួក, ពាក់ស្រោមជើង, ពាក់ស្បែកជើង ( រ. ស. ទ្រង់ ) ។
ឡើងពានលើគ្នា។
ឧទាហរណ៍៖ គោពាក់គ្នា ( ព. ព. ) ។
ពាក់ខ្សែទាម ថ្ពក់ក្រវិលខ្សែទាមនឹងញួញនឹមឬនឹងគល់កាំនឹម ។ ពាក់ចែវ ស៊កក្បាលចែវក្នុងរង្វង់ចែវហើយលើកចែវមួលត្រឡប់ឲ្យណែនមាំដើម្បីនឹងចែវទូក ។ ពាក់ចំបាប់ ចាប់កៀកចំបាប់គ្នា ។ ពាក់ព័ន្ធ ព័ន្ធពាក់លើគ្នា ។ ពាក់មង រាយមងដាក់ឲ្យជាប់ត្រី។ ពាក់អាមឹង ពោលពាក្យឈ្លានពាន ដោយប្រមាថមើលងាយដល់ហៅ អា ហៅ មឹង ដូចជានិយាយថា នែអានេះ, អាអ្ហែងដឹកគោហ្នឹងទៅឯណា ? គោហ្នឹងមឹងលួចគេទេអ្ហ៊ៃ ? មឹងប្រយ័ត្នណ៎ា !
ឧទាហរណ៍៖ ប្រយ័ត្នជាប់គុកវ៉ី ! (ព. សា. ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖