ពាណិជ្ជកម្ម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. វាណិជ្ជកម្ម; សំ. វាណិជ្យកម៌ន៑) ការ ឬអំពើលក់ដូរ, របរលក់ដូរ។
ឧទាហរណ៍៖ ខ្ញុំមានពាណិជ្ជកម្មជារបរ ។
ការលក់ដូរ ជំនួញជួញប្រែ។
👉ថ្នាក់ពាក្យជា ពន្ធដារ, ទ្រព្យសម្បត្តិរដ្ឋ, ចំណូលមិនមែនសារពើពន្ធ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការនាំចេញ ការនាំចេញបន្ត ការនាំចូល និងការនាំមកពីសមុទ្រ។ ២. រាល់ប្រតិបត្តិការស្តីពី៖ ▪ការស្តុកទុក ការដឹកជញ្ជូន ការកាន់កាប់ក្នុងគោលបំណងលក់ដូរ ការដាក់តំាងលក់ ការលក់នូវរាល់មុខទំនិញ។ ▪ការប្រគល់ឱ្យដោយឥតគិតថ្លៃនូវគ្រប់ផលិតផលអាហ័រណកម្ម នីហ័រណកម្ម ព្រមទាំងការដាក់លក់ ការលក់សេវា ឬការផ្តល់សេវាដោយឥតគិតថ្លៃ។ ៣. ទំនាក់ទំនង ឬកិច្ចសន្យាកិច្ចព្រមព្រៀង ការលក់ ការទិញ យោងតាមមាត្រា១៩ នៃច្បាប់នេះ និងរាប់បញ្ចូលទាំងការវេចខ្ចប់ទំនិញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖