ពាណិជ្ជករសម្បត្តិវប្បធម៌
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ
មានន័យថា បុគ្គលទាំងឡាយណា ទោះជារូបវន្តបុគ្គលក្ដី ឬជានីតិបុគ្គលក្ដី ដែលប្រកបរបរដូចមានចែងនៅវាក្យខណ្ឌខាងលើ ទោះជាអ្នកនោះ មានគ្រឹះស្ថានសម្រាប់លក់ ឬប្រកបមុខរបរនោះនៅនឹងផ្ទះ និវេសនដ្ឋាន ឬនៅលើដីកម្មសិទ្ធិរបស់រដ្ឋក៏ដោយ។ រាប់បញ្ចូលជាពាណិជ្ជករដែរ បុគ្គលណាដែលរៀបចំចាត់ចែងពិធីមួយនៅទីសាធារណៈ ឬទីកន្លែងដែលបើកឱ្យសាធារណជនចូល លក់ ឬដូរសម្បត្តិវប្បធម៌ដូចជា ពិព័រណ៍ ពិព័រណ៍វត្ថុបុរាណ ពិធីផ្សារណាត់ការលក់ឡាយឡុង ឬផ្សារហ៊ុន។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖