ពាំ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នាំយកអ្វីៗដោយខាំនឹងមាត់។
ឧទាហរណ៍៖ ឆ្មាពាំកូន, សុនខពាំឆ្អឹងជ្រូក ។
ពាំគ្រាប់ ឬ បៀមគ្រាប់ គ្រាប់កាំភ្លើងដែលមុតក្នុងសាច់ លុះដល់សះរបួសក៏ដុះសាច់ឱបជិតនៅនោះ ( ច្រើនតែគ្រាប់ប្រាយ ) ។ ពាំត្រណោត (ព. ប្រ. ) គុ. ដែលមិនដាច់ស្រេច, ពុំទាន់ប្រាកដ, ដែលនៅបាំងស្ទើរ : សម្ដីពាំត្រណោត ។ ប្រើជា កិ.វិ. ក៏បាន និយាយពាំត្រណោត និយាយបាំងស្ទើរ ។ ពាំពាក្យពាំសម្ដី ឬ នាំពាំពាក្យសម្ដី (ព. ប្រ.) នាំពាក្យសម្ដីទៅប្រាប់អ្នកម្ខាងឲ្យដឹងដោយដំណើរញុះញង់, នាំអុជអាល ។ អណ្ដាតពាំព្រីងអណ្ដាតដែលមានសម្បុរស្វាយជាំឬខ្មៅ ( ច្រើនតែសុនខ ) : ឆ្កែអណ្ដាតពាំព្រីង ។ ពាំយួរ (ព. ប្រ. ) កិ.វិ. ដែលមានអាការដូចជាពាំផងយួរផង : ដឹកនាំពាំយួរ ដែលជួយឈឺឆ្អាលដឹកនាំឲ្យបានសម្រេចតាមបំណង ។ ពាំសំបក ឈើដែលគេចាំងឬច្រាសសំបកមិនអស់ : ឈីហុបពាំសំបក ។ សម្ដីពាំសំបក ( ព. ប្រ. ) សម្ដីមិនអស់អាថ៌សេចក្ដី ។ ពាំស្រាយ ឈើហុបឬសសរជាដើមដែលមានសាច់ស្រាយលាយនៅជាមួយនឹងខ្លឹម : សសរពាំស្រាយ ។ សម្ដីពាំស្រាយ (ព. ប្រ. ) សម្ដីខុសខ្លះត្រូវខ្លះយកជាការណ៍ពិតទាំងអស់ពំបាន ។ ល ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖