ពិន័យអន្តរការណ៍
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, ចំណូលមិនមែនសារពើពន្ធ, ធានារ៉ាប់រង
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ការផាកពិន័យជាទឹកប្រាក់ ចំពោះទង្វើរបស់ក្រុមហ៊ុនធានារ៉ាប់រង ដែលអនុវត្តផ្ទុយពីការណែនាំរបស់បញ្ញត្តិករធានារ៉ាប់រង។ ២. ប្រាក់ពិន័យដែល ប.ក.ទ.ក. មានសមត្ថកិច្ចតម្រូវឱ្យជនល្មើសបង់ ស្របតាមទោសប្បញ្ញត្តិនៃច្បាប់ទូរគមនាគមន៍។ ប.ក.ទ.ក. ក្នុងន័យនេះសំដៅដល់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា។ ៣. ការតម្រូវជនប្រព្រឹត្តល្មើសទៅនឹងបញ្ញត្តិដែលមានចែងក្នុងអនុក្រឹត្យនេះ បង់ប្រាក់ពិន័យ តាមកម្រិតទណ្ឌកម្មដែលបានប្រព្រឹត្តល្មើស។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖