ពិន្ទុ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. វិន្ទុ ឬ ពិន្ទុ; សំ. វិន្ទុ ) តំណក់; ចំណុចតូចនេះ ( . ); រង្វង់មូលតូចនេះ ( 0 ) គឺនិគ្គហិត ឬដែលហៅតាមពាក្យសាមញ្ញថា ដំលើ ។
លេខចំនួនជាគ្រឿងឱ្យតម្លៃដល់ការងារដែលធ្វើ ។
👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា សំខ្យាមានចំនួនមួយរយសែនអក្ខោភិនី ។ លេខដែលសរសេរជាចំនួនសម្រាប់លើកតម្លៃនៃថ្វីដៃការងារ ឬការសិក្សា។
ឧទាហរណ៍៖ ឲ្យពិន្ទុដល់សិស្ស, បានពិន្ទុតិចជាងគេ ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖