Posted on Leave a comment

តើពាក្យ «ពុត» មានន័យដូចម្ដេច ?


ពុត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរបាំងទោសខ្លួន; ដំណើរបិញរបុញ, កិច្ចកលមាយា, ការក្លែងបង្វែងដំណើរឲ្យឃ្លាតចាកសេចក្ដីពិត ដូចយ៉ាងមិនឈឺក្លែងធ្វើឈឺជាដើម។
ឧទាហរណ៍៖ មានពុត, ដេញពុត ។

                      ប្រើជា កិ. ក៏បានខ្លះ ។
ឧទាហរណ៍៖ វាពុតធ្វើជាឈឺ ។ ពុតត្បុត ពុតរបិញរបុញច្រើនបែបច្រើនយ៉ាង ។ ពុតព្នាយ ពុតខូចវៀចវេរចចេសរបិញរបុញ។ ពុតព្នាយមានបី មួយដូចដំរីសាហាវឥតបទ អាចផ្សះផ្សាំងបាន កង្វេរកាន់កត់ ដាលដេញគោតគត់ ប្រាំមួយហត្ថហោង…( សាស្រ្តាច្បាប់ រាជនេតិ ) ។ ម. ព. ព្នាយ ផង ។

                       ពុតព្យសន៍ ( ម. ព. ព្យសន៍ ) ។ សម្លាប់ពុត ក្លែងធ្វើហាក់ដូចជាមិនឃើញ ឬមិនដឹងមិនឮមិនយកចិត្តទុកដាក់ដើម្បីឲ្យគេទុកចិត្តភ្លេចខ្លួន, ដោយបម្រុងនឹងដោះគេចខ្លួនឲ្យរួចពីកណ្ដាប់ដៃគេ ឬនឹងរករឿងរកហេតុគេ។
ឧទាហរណ៍៖ ក្រពើសម្លាប់ពុត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply