Posted on Leave a comment

តើពាក្យ «ពុទ្ធឃោសៈ» មានន័យដូចម្ដេច ?


ពុទ្ធឃោសៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ពុទ្ធឃោស ឬ ពុទ្ធឃោសាចរិយ; សំ. –ឃោឞ ឬ – + អាចាយ៌ នាមព្រះមហាថេរ ១ អង្គជាអ្នកប្រាជ្ញធំ កើតនៅប្រទេសឥណ្ឌាប៉ែកកណ្ដាល ក្នុងសតវត្សរ៍ទី១០ នៃពុទ្ធសករាជ, បានឆ្លងទៅនៅឯលង្កាទ្វីបក្នុងសតវត្សរ៍នោះ គឺក្នុងកាលពុទ្ធសករាជ៩៥៦ឆ្នាំ, រួបរួមគំនិតគ្នាជាមួយនឹងពួកលោកអ្នកប្រាជ្ញក្នុងលង្កាទ្វីប, បានប្រែគម្ពីរអដ្ឋកថាព្រះត្រៃបិដក អំពីភាសាសីហឡៈមកជាមគធភាសាចប់គ្រប់គ្រាន់, ព្រមទាំងបានតែងគម្ពីរឯទៀត មានគម្ពីរវិសុទ្ធិមគ្គ និងអដ្ឋកថាធម្មបទជាដើមទុកជាប្រយោជន៍ដ៏សំខាន់ ក្នុងព្រះពុទ្ធសាសនា,មានជាប់តរៀងមកដល់សម័យសព្វថ្វៃនេះ ។ ព្រះមហាក្សត្រិយ៍ទាំងឡាយក្នុងកម្ពុជប្រទេស បានយកនាមព្រះមហាថេរអង្គនេះមកតាំងជាសមណស័ក្ដិទីរាជាគណៈ សម្រាប់មហាថេររូបណាមួយ ដែលចេះព្រះត្រៃបិដកមុតមាំ, ដោយទ្រង់ពេញព្រះរាជហ្ឫទ័យផង ហៅថា ព្រះពុទ្ធឃោសាចារ្យ មានជាប់រៀងដរាបមកដល់សព្វថ្ងៃនេះ ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply