ពុទ្ធោ!
👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( បា. < ពុទ្ធ ) ពាក្យលាន់មាត់បន្លឺរកព្រះពុទ្ធ ដោយកើតសេចក្ដីសង្វេគខ្លាំង ឬដោយកើតទុក្ខព្រួយចិត្តខ្លាំង។
ឧទាហរណ៍៖ ពុទ្ធោ !, ឱពុទ្ធោ ! , ឱពុទ្ធោ ពុទ្ធោ ! ; ពុទ្ធោអើយ !, ឱពុទ្ធោអើយ ! (អ. ថ.—អ្ហើយ ) ។
កើតទុក្ខរកពុទ្ធោ; វាយរកពុទ្ធោ ( ព. សា. ) ។មានទំនៀមចាស់ទុំប្រដៅកូនចៅថាកាលណាបើមានផ្លេកបន្ទោរភ្លែតឡើង សម្គាល់ថា នឹងមានរន្ទះបាញ់បន្ទាប់នោះ, ត្រូវលាន់មាត់ថា ពុទ្ធោ ពុទ្ធោ ! ដើម្បីកុំឲ្យរន្ទះបាញ់ត្រូវ, ឬក្រែងមានគ្រោះថ្នាក់ត្រូវរន្ទះបាញ់ស្លាប់ ក៏ឈ្មោះថា ស្លាប់គាប់ប្រសើរ ព្រោះបានរឭកដល់ព្រះនាមព្រះពុទ្ធ ។ មានទំនៀមមួយផ្សេងទៀតថា កាលបើមនុស្សកម្លាំងតិចជិតទទួលមរណភាព, មានអ្នកស្រែកដាក់ជិតត្រចៀកថា ពុទ្ធោ ! ពុទ្ធោ !… ឬថា ពុទ្ធោ អរហំ !… ហៅថា ស្រែកឲ្យធម៌ ( ជូនដំណើរបុគ្គល ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖