Posted on Leave a comment

តើពាក្យ «ពុទ្រា» មានន័យដូចម្ដេច ?


ពុទ្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. បា. ពទរ ឬជា ពទ រា ក៏មាន ) ឈ្មោះឈើមានផ្លែ ដើមមានបន្លា ផ្លែមូលៗប៉ុនផ្លែកន្ដួតព្រៃ សាច់ផុសៗ គ្រាប់រឹងស្រួយមានរសជូរឆ្ងាញ់ឬជូរអែម បរិភោគបាន, គេច្រើនចុចនឹងអំបិលបុកហើយទើបបរិភោគ; ប្រើធ្វើជាតំណាប់ក៏បាន ។ ពុទ្រាមាន២ប្រភេទគឺ ពុទ្រាធំ មានផ្លែធំៗមូលៗឬទ្រវែងៗ; ពុទ្រាតូច មានផ្លែតូចៗមូលៗ ។
ព្រឹក្សម្យ៉ាងកម្ពស់ ៥-១០ ម គេនាំពីប្រទេសឥណ្ឌា មកដាំក្នុងស្រុកក្តៅ និង​ក្តៅមធ្យមក្នុងសកលលោក ជាដំណាំអោយផ្លែធ្វើចំណីបរិភោគ។ ផ្លែពុទ្រាអាចមានរាងមូល ឬទ្រវែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply