ពុំនោះ
👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា មួយទៀត, មួយវិញទៀត, មួយវិញសោត, បើមិនដូច្នោះ ។ ពាក្យនិបាតជាសន្ធានសម្រាប់ប្រើតសង្កាត់សេចក្ដីបន្ទាប់អំពីពាក្យ ឬ, ឬក៏, ឬថា; ប្រើរៀងបន្តគ្នាតាមលំដាប់មុនក្រោយគឺពាក្យ ឬ ត្រូវរៀងមុន, ឬក៏រៀងត្រង់ទី ២, ពុំនោះត្រង់ទី ៣, ពុំនោះសោត ត្រង់ទី ៤។
ឧទាហរណ៍៖ ត្រូវចាត់បម្រើឲ្យទៅប្រាប់, ឬផ្ដាំផ្ញើនឹងមនុស្សអ្នកទៅមក, ឬក៏សរសេរសំបុត្រឲ្យបម្រើយកទៅ, ពុំនោះផ្ញើនឹងគេអ្នកទៅមក, ពុំនោះសោតបិទតែមប្រិ៍ផ្ញើតាមប្រៃសណីយ៍ក៏បាន ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖