Posted on Leave a comment

តើពាក្យ «ពូក» មានន័យដូចម្ដេច ?


ពូក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេនាសនភណ្ឌដែលដេរញាត់គ, សំឡីឬកំណាត់អ្វីៗដែលទន់សម្រាប់ប្រើរងដំណេក ឬរងបង្គុយ។
ឧទាហរណ៍៖ ពូកគ, ពូកចំបើង, ពូកកំណាត់សំពត់; ពូកសម្រាប់គ្រែ, ពូកសម្រាប់គ្រែធម្មាសន៍, ពូករថ; មានពុទ្ធប្បញ្ញត្តិហាមមិនឲ្យភិក្ខុសាមណេរ និងឧបាសកឧបាសិកាអ្នករក្សាឧបោសថសីល ប្រើពូកញាត់គឬញាត់សំឡី, មានពុទ្ធានុញ្ញាតឲ្យប្រើពូកញាត់ស្មៅទន់ៗនិងចំបើង, ជក់ដូងជាដើមបាន ។ ល ។

                     ឈ្មោះសត្វចាបពួកមួយ មាត្រទ្រើសជាងចាបបំណែកល្ង ជាសត្វស្មូរជនខាងការចុះស៊ីគ្រាប់ស្រូវក្នុងស្រែ។
ឧទាហរណ៍៖ ចាបពូក ។

                      ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ មានទំនុកច្រៀងចេញផ្ដើមថា ចាបពូក ជាដរាប។
ឧទាហរណ៍៖ ឱចាបពូកអើយ…កុំស៊ីស្រូវអញ…ស្រូវគេវាឆ្ងាញ់… ស្រូវអញវាល្វីង… ( ហៅថា បទចាបពូក ឬ ទំនុកចាបពូក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply