ពូជ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ពីជ ឫ វីជ ) រុក្ខជាតិ ឬធញ្ញជាតិជាដើមដែលមានកំណើតអាចដុះ, ចេញពន្លក, លូតលាស់តទៅទៀត។
ឧទាហរណ៍៖ ពូជឈើ, ពូជស្រូវ, ពូជអំពៅ ។
ស្រូវពូជ, ពោតពូជ គ្រាប់ស្រូវ, គ្រាប់ពោត ដែលគេសម្រាំងទុកដាំតទៅទៀត ។តំណជាតិកំណើត ឬវង្សត្រកូលរបស់ពួកមនុស្ស ឬសត្វ។
ឧទាហរណ៍៖ ពូជខ្មែរ, ពូជចិន; ពូជក្សត្រិយ៍, ពូជរាស្រ្ដ; ពូជគោខ្មែរ, ពូជសេះទេស ។ ល ។
ជាតិ អម្បូរ វង្សរបស់មនុស្ស និងសត្វ ។
👉ថ្នាក់ពាក្យជា គយ
មានន័យថា រាល់ប្រភេទពូជដំណាំ ឬក្រុមផ្សេងៗ នៃប្រភេទពូជដំណាំណាមួយដែលមានលក្ខណៈដូចគ្នា និងធ្វើឱ្យឃើញថាប្លែកពីរុក្ខជាតិដទៃទៀតក្នុងប្រភេទពូជដំណាំតែមួយ ក្នុងលក្ខណៈមួយ ឬច្រើន ហើយដែលលក្ខណៈទាំងនេះនៅតែរក្សាបាន ដើម្បីយកទៅប្រើប្រាស់ធ្វើជាពូជដំណាំបាន ឬការបង្កាត់ដោយសរីរាង្គដទៃទៀត។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖