Posted on Leave a comment

តើពាក្យ «ពួច» មានន័យដូចម្ដេច ?


ពួច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូចពួកមួយ ស្លឹកស្រួចៗ ផ្លែទុំមានរសផ្អែមលាយចត់បន្តិចៗ បរិភោគបាន, ខ្លះផ្លែធំ ខ្លះផ្លែតូចជាងបន្តិច ហៅថា ពួចធំ, ពួចតូច ។ ឈ្មោះក្អមមួយបែបមាន ក្អេង កស្ដួចខ្ពស់ មាត់រីក ច្រើនប្រើដាក់ស្ករត្នោត។
ឧទាហរណ៍៖ ក្អមពួច, ទឹកមួយពួច ។

                     ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ១-២ ម ដុះក្នុងព្រៃស្រោងនៃអាស៊ី ផ្នែកក្ដៅ ។ ផ្លែមានសាច់ច្រើន ពណ៌ក្រហមក្រម៉ៅ គេនិយមបរិភោគជាអាហារស្រស់ ។ សរសៃសំបកសំរាប់បិទនៀវទូក ឬកប៉ាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply