Posted on Leave a comment

តើពាក្យ «ពៀរ» មានន័យដូចម្ដេច ?


ពៀរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. វៃរ; បា. វេរ ) ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ, ចំណងចិត្តជាសត្រូវ។
ឧទាហរណ៍៖ ចងពៀរ, ស្រាយពៀរ, មនុស្សមានពៀរ ។

                      រួចចាកពៀរ ព្រោះស្រាយពៀរ កាលបើបានជាចងពៀររួចទៅហើយ ដែលបានរួចរដោះចាកពៀរលែងមានតទៅទៀតព្រោះស្រាយចំណងពៀរនោះឲ្យជ្រះស្រឡះចេញ បើមិនស្រាយចេញទេ ពៀរក៏ចេះតែមានតៗទៅទៀត ( ព. ពុ. ); ព. កា. ថា ។
ឧទាហរណ៍៖ ទីឃាវុកុមារ មានវិចារណ៍ចៀសពៀរបាន ទើបមានសុខក្សេមក្សាន្ត បានសោយរាជ្យគ្រងរដ្ឋពីរ ។ (រឿងទីឃាវុកុមារនិងព្រះបាទព្រហ្មទត្ត ក្នុងទីឃាវុកុមារជាតកជាពុទ្ធភាសិត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply