ពេទ្យ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. វៃទ្យ; បា. វេជ្ជ) អ្នកចេះប្រើថ្នាំរម្ងាប់រោគ, អ្នកចេះវិទ្យាព្យាបាលជំងឺ, គ្រូមើលជំងឺ។
ឧទាហរណ៍៖ ថ្នាំពេទ្យ, គ្រូពេទ្យ, ពេទ្យហ្ម, មន្ទីរពេទ្យ ។
ពេទ្យសត្វ ឬ ពែទ្យសត្វ ( បសុពេទ្យ ) ពេទ្យមើលជំងឺសត្វចិញ្ចឹម ឬពេទ្យរក្សាការពារមិនឲ្យបសុសត្វមាន ជំងឺ ។ ល ។ ពាក្យសំស្រ្កឹត កាលបើមានស្រៈ អៃ នៅពីខាងដើមដូច វៃទ្យ ជាដើមនេះ ជួនអានឮសូរជាស្រៈ អៃ ជួនឮសូរជាស្រៈ អេ ឬ អែ តាមគួរដល់សូរសព្ទស្រួលមាត់ថា, ដូចជា ចៃត្យ អានថា ចៃត្យ៉ៈ ក៏បាន, ថា ចែត្យ៉ៈ ក៏បាន ( ខ្មែរអានថា ចៃដី ឬ ចែដី ) ; សៃន្យ, សៃន្យា, សំ. អានថា សៃន្យ៉ៈ, សែន្យ៉ា ( ខ្មែរប្រើជាក្លាយមកជា ស្រែន្យ, ស្រែន្យា “សេនីយ, សេនា”, ប្រើជាឋានន្តរ គឺងារនៃមន្ត្រីជា ស្រែន្យភក្ដី, ស្រែន្យសង្គ្រាម, ស្រែន្យានុជិត, ស្រែន្យានុរក្ស ); ជែន អ. ថ. ជេន ឬ ជែន “អ្នកជឿកាន់តាមលទ្ធិគ្រូដើមឈ្មោះ ជិនៈ ( បរិស័ទរបស់គ្រូឈ្មោះ ជិនៈ ); សៃំហ ឬ សៃង្ហ អ. ថ. សៃង្ហ “អ្វីៗជាសរីរាវយវៈរបស់សីហៈ” ដោយហេតុនេះ, ពាក្យសំស្ក្រឹតថា វៃទ្យ, ខ្មែរប្រើផ្លាស់ វ ជា ព, អៃ ជា អេ ឬជា អៃ ផ្សំជា ពេទ្យ ឬ ពែទ្យ ក៏បាន អ. ថ. ពែត ដូចគ្នាទាំង២, យើងអាចសរសេរជា ពេទ្យ ក៏បាន ជា ពែទ្យ ក៏បាន តាមពេញចិត្តប្រើ ។ ( ព្រោះហេតុមានវិធីឲ្យផ្លាស់សំឡេងស្រៈអៃ ជា អែ បានយ៉ាងនេះឯង បានជាបុព្វបុរសខ្មែរយើងក្នុងសម័យបុរាណព្រេងនាយ ដែលកំពុងជក់ចិត្តទៅរកសម្ដីសំស្រ្កឹតតាមលទិ្ធព្រាហ្មណិកនោះ ធ្លាប់អានធ្លាប់និយាយតាមសូរសព្ទសំស្រ្កឹត, ទោះឃ្លាតក្លាយសំឡេងខ្លះក៏ដោយ, លុះដល់ខ្មែរងាកបែរមកកាន់ព្រះពុទ្ធសាសនា ប្រើការរៀនសូត្រតាមភាសាបាលីវិញ ក៏អានបាលីត្រង់ ព្យញ្ជនៈអឃោសៈ ដែលផ្សំជាមួយនឹងស្រៈ អេ ជាសូរ អែ ទៅអស់, ដូចជា កេតុ, ចេត្រ, ប្រេត, សេត, ស្វេត, ហេតុ អានឮសូរជា កែត, ចែត, ប្រែត, សែត, ស្វែត, ហែត ។ ល ។ ដល់សម័យយើង, យើងក៏ពុំអាចកែប្រែសូរសព្ទទាំងនោះឲ្យឮតាមប្រភពដើមបានឡើយ . . . ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
-
Uncategorized (130)
-
កម្មវិធី QuickBooks រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (32)
-
ការគ្រប់គ្រង (Management) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (67)
-
ការធ្វើទីផ្សារ (Marketing) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (20)
-
គណនេយ្យ (Accounting) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (215)
-
គ្រប់គ្រង់ហិរញ្ញវត្ថុ (Finance) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (42)
-
ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ (Banking & Financial Institution) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (6)
-
ពន្ធដារ (Cambodia Tax) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (79)
-
សវនកម្ម (Audit ) រៀបចំដោយ ACCA, MBA, Tax Agent..បន្ទាប់ពីទិញ អានមិនយល់អាចសួរបាន /ទាក់ទងទិញ 093 646 646 (41)