Posted on Leave a comment

តើពាក្យ «ពោត» មានន័យដូចម្ដេច ?


ពោត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ហិណ្ឌី ពោតា ) ឈ្មោះដំណាំពួកមួយរាប់បញ្ចូលក្នុងធញ្ញជាតិ ជាដំណាំមានប្រយោជន៍ដ៏សំខាន់មួយយ៉ាងក្នុងពិភពលោក។
ឧទាហរណ៍៖ ពោតស, ពោតក្រហម, ពោតល័ខ, ពោតខ្សាយ, ពោតដំណើប ( ស. សរសេរ ភោជន៍ អ. ថ. ភោត ឬ ផូត ) ។

                    ស្មៅធំមួយប្រភេទ កម្ពស់ ១-៣ ម គេនាំពីអាមេរិកក្តៅ មកដាំជាដំណាំនៅគ្រប់ប្រទេសក្តៅក្នុងលោក ដើម្បីប្រើផ្លែជាអាហារ។ គេចំម្អិនដោយស្ងោរ ឬដុត ក្នុងផេះមុនបរិភោគ ឬធ្វើជាបង្អែម ឬម្ហូបផ្សេងៗ។ នារីទើបនឹងមានកូន តែងប្រើផ្លែពោត ផ្សំធ្វើថ្នាំលាប ដើម្បីអោយមានកម្លាំង និងមានសាច់មុខល្អ។ ស្លឹកជាចំណីគោ ក្របី។ ដើមពោតអាចប្រើធ្វើជាក្រដាសបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply