Posted on Leave a comment

តើពាក្យ «ពោធិ៍សាត់» មានន័យដូចម្ដេច ?


ពោធិ៍សាត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, នៅជាខាងកើតខែត្របាត់ដំបង ។ តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិ៍តូចមួយ រសាត់ច្រាសទឹកមកជាអស្ចា្ររ្យប្លែក, គេបានស្រង់យកទៅដាំនៅទីមួយ, ដោយហេតុនេះ ទើបឲ្យឈ្មោះភូមិប្រទេសនុះថា ពោធិ៍រសាត់ ព្រោះពាក្យថា រសាត់និងសាត់ នេះជាពាក្យតែមួយប្រើជួសគ្នាបាន ។លុះចំណេរកាលយូរអង្វែងមក ក្លាយជា ពោធិ៍សាត់; សព្វថ្ងៃនេះ តាំងជាទីរួមខែត្រហៅថា ខែត្រពោធិ៍សាត់ , ។ ឈ្មោះក្រូចមួយប្រភេទ ។
ឧទាហរណ៍៖ ក្រូចពោធិ៍សាត់ ព្រោះក្រូចប្រភេទនេះ កើតមាននៅខែត្រពោធិ៍សាត់ជាដំបូងបង្អស់ ។ ( គួរកុំហៅថាខែត្រពោធិសត្វ, ក្រូចពោធិសត្វ ព្រោះ ពោធិ៍សាត់ និង ពោធិសត្វ ទាំងពីរនេះមានអត្ថន័យផ្សេងគ្នាឆ្ងាយណាស់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply