Posted on Leave a comment

តើពាក្យ «ព្រម» មានន័យដូចម្ដេច ?

ព្រម

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សុខចិត្ត, អនុលោមតាម, យល់តាម, មិនទទឹងទាស់។
ឧទាហរណ៍៖ ព្រមយក, ព្រមទៅ, ព្រមឲ្យ ។

                      ព្រមព្រៀង រួមចិត្តគំនិតជាមួយ, ស្រុះស្រួលជាមួយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្មើគ្នា, ទាន់គ្នា, ដំណាលគ្នា, ជាមួយគ្នា; គ្រប់សព្វ, គ្រប់គ្រាន់។
ឧទាហរណ៍៖ ចេញព្រមគ្នា, មកដល់ព្រមគ្នា, ចូលដេកព្រមគ្នា, ថាព្រមៗគ្នា, ដើរបោះជំហានព្រមៗគ្នា ។

                     គ្រប់ព្រម, ទាំងព្រម គ្រប់់សព្វ, ទាំងគ្រប់ ។ ព្រមមូល ចួបជុំមូលគ្នា, គ្រប់គ្រាន់ ។ ព្រមទាំង មានទាំង, ថែមទាំង។

ឧទាហរណ៍៖ អាពុកព្រមទាំងកូនផង។ ប្រកបព្រមដោយ បរិបូណ៌ដោយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖

👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply