Posted on Leave a comment

តើពាក្យ «ព្រហ្មចរិយ (–យៈ) ឬ ព្រហ្មចារ្យ» មានន័យដូចម្ដេច ?


ព្រហ្មចរិយ (–យៈ) ឬ ព្រហ្មចារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. ព្រហ្មចរិយ; សំ. ព្រហ្មចយ៌) បែបបទឬសណ្ដាប់ធ្នាប់របស់ព្រហ្មចារីឬព្រហ្មចារិនី; ការប្រព្រឹត្តធម៌ដ៏ប្រសើរ ។ តាមន័យខាងពុទ្ធសាសនាថា ការឲ្យទាន, ការខ្វល់ខ្វាយ ឬខ្នះខ្នែងចំពោះអំពើជាកុសល, ការរក្សាសីល៥, ការចម្រើនព្រហ្មវិហារ៤ ការសម្ដែងធម៌ឬណែនាំពន្យល់ឲ្យអ្នកដទៃកាន់អំពើសុចរិត, ការវៀរចាកមេថុនធម្ម, សេចក្ដីសន្ដោសចំពោះភរិយារបស់ខ្លួន, សេចក្ដីព្យាយាមដ៏ខ្ជាប់ខ្ជួនក្នុងការកុសល, ការរក្សាឧបោសថសីលតាមកាលកំណត់, អរិយមគ្គ, ព្រះពុទ្ធសាសនាទាំងមូល, អធ្យាស្រ័យ (ទាំង ១២ យ៉ាងនេះ) ហៅថា ព្រហ្មចរិយ ឬ ព្រហ្មចារ្យ ( ហៅថា ព្រហ្មចរិយធម៌ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply