Posted on Leave a comment

តើពាក្យ «ព្រុល» មានន័យដូចម្ដេច ?


ព្រុល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អើលជ្រួលឡើង; ខ្ពុរឬហុយខ្ជោលទ្រលោមឡើង។
ឧទាហរណ៍៖ មូសព្រុល គឺមូសផ្អើលហើរមីរដេរដាស; រំកាច់ភ្លើងព្រុលឡើង គឺរំកាច់ភ្លើងខ្ពុរខ្ជោលឡើងដោយបុករុក ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសត្វចតុប្បាទព្រៃមួយប្រភេទ មានរូបរាងស្រដៀងនឹងជ្រូក ប៉ុន្ដែមាឌតូចជាងច្រើន ជាសត្វរហ័សរហួនណាស់ ហៅថា ជ្រូកព្រុល គេយកខ្លាញ់វាធ្វើជាឱសថរឹតរម្ងាប់រោគងាស់សរសៃ។
ឧទាហរណ៍៖ ខ្លាញ់ជ្រូកព្រុល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
_ខាងក្រោមនេះជាសៀវភៅនិងឯកសារសម្រាប់ការងារនិងរៀនគ្រប់ប្រភេទ៖
Leave a Reply