ព្រែក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ្រលង ឬប្រឡាយធំជាផ្លូវទឹកតពីទន្លេទៅបឹង ឬពីទីឯទៀតចូលមកទន្លេ, សមុទ្រ; បើកើតដោយជីកហៅថា ព្រែកជីក ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរួមឬភ្លោះជាប់គ្នាពីកំណើត។
ឧទាហរណ៍៖ ម្រាមដៃព្រែក, ម្រាមជើងព្រែក, ផ្លែចេកព្រែក ។
(ព. ប្រ. ) ចិត្តព្រែក ចិត្តដែលជាប់ដោយក្ដីស្រឡាញ់បែកជាពីរ ងាកបែរទៅរកតែមួយចោលមួយក៏ពុំកើត ។
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ផ្លូវទឹកធម្មជាតិ ឬសិប្បនិម្មិត ដែលនាំទឹកចេញ ឬចូលពីទន្លេ ឬស្ទឹង និងពីតំបន់ផ្ទៃរងទឹកភ្លៀងនៅផ្នែកខាងលើ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖