Posted on Leave a comment

តើពាក្យ «ព្រៃឈើ» មានន័យដូចម្ដេច ?


ព្រៃឈើ


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា នៅក្រោមកម្មវីធីរេដបូក ព្រៃឈើសំដៅលើឯកតាមួយនៃប្រព័ន្ធអេកូឡូស៊ីក្នុងរូបក្នុងរូបភាពជាតំបន់ដីសើម និងដីស្ងួត ដែលគ្របដណ្ដប់ដោយព្រៃធម្មជាតិ ឬព្រៃដាំ ដែលមានកម្ពស់ចាប់ពី ៥ម៉ែត្រឡើងទៅ នៅលើផ្ទៃដីដែលមានទំហំយ៉ាងហោចណាស់ ០,៥ ហិកតា និងមានគម្របកន្សោមស្លឹកច្រើនជាង ១០% ។

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ឯកតានៃប្រព័ន្ធមជ្ឈដ្ឋានធម្មជាតិ ឬសិប្បនិម្មិតក្រោមទម្រង់ជាដីសើម ដីលិចទឹក ឬដីស្ងួត ដែលគ្របដណ្ដប់ដោយរុក្ខជាតិចម្រុះ ទោះបីដុះដោយធម្មជាតិក្ដី ឬដោយដាំក្ដី រួមទាំងធនធានសត្វព្រៃ និងធនធានធម្មជាតិដទៃ ដែលស្ថិតនៅក្នុងនោះ ដែលមានគោលបំណងប្រើប្រាស់សំខាន់ គឺជាផលអនុផលព្រៃឈើ ឬសេវាកម្មផ្ដល់ដោយព្រៃឈើ។ ពុំត្រូវចាត់ទុកជាព្រៃឈើតាមន័យរបស់ច្បាប់នេះ គឺដីដែលបានកំណត់ដោយរដ្ឋជាដីកសិកម្មស្ថេរ រួមមាន ចម្ការដីទំនេរសម្រាប់ផលិតកម្មកសិកម្មក្រៅពីផលឈើ ដីក្នុងតំបន់ឧស្សាហកម្ម និងដីសម្រាប់នគរូបនីយកម្មនិងសំណង់។ ២. ប្រព័ន្ធមជ្ឈដ្ឋានធម្មជាតិចម្រុះ ដី ទឹក រុក្ខជាតិ មីក្រូសរីរាង្គ… ដែលនៅលើផ្ទៃដី ត្រូវបានគ្របដណ្ដប់ដោយគម្របរុក្ខជាតិឈើ ឬឫស្សីលើសពី ១០% និងមានផ្ទៃដីលើសពី ០.៥ ហ.ត ឡើងទៅ ដែលរួមមាន៖ សារព័ន្ធព្រៃគម្របជិត ដែលមានរុក្ខជាតិឈើច្រើនស្រទាប់ខុសគ្នានឹងរុក្ខជាតិស្រទាប់ក្រោម គ្របដណ្ដប់ភាគច្រើនលើផ្ទៃដី ឬសារព័ន្ធព្រៃចំហ ដែលមានគម្របរុក្ខជាតិជាប់ៗគ្នា ក្នុងនោះរុក្ខជាតិឈើ គ្របដណ្ដប់លើសពី ១០%។ ដំណុះព្រៃធម្មជាតិក្មេងនិងព្រៃដាំសម្រាប់គោលបំណងព្រៃឈើដែលមានដង់ស៊ីតេគម្របស្លឹកមិនទាន់ដល់ ១០% នៅឡើយ ឬផ្ទៃដីអតីតព្រៃឈើ ដែលរេចរឹលដោយសារឥទ្ធិពលរបស់មនុស្ស ឬមូលហេតុធម្មជាតិ ប៉ុន្ដែសង្ឃឹមថាអាចជួសជុលកែលម្អឡើងវិញបាន ក៏ត្រូវចាត់ថ្នាក់ជាព្រៃឈើដែរ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply