Posted on Leave a comment

តើពាក្យ «ព្រៃសហគមន៍» មានន័យដូចម្ដេច ?


ព្រៃសហគមន៍


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ព្រៃរបស់រដ្ឋដែលបានប្រគល់ជូនសហគមន៍ ក្រោមកិច្ចព្រមព្រៀងរវាងនាយខណ្ឌរដ្ឋបាលព្រៃឈើជាមួយសហគមន៍ ឬក្រុមប្រជាពលរដ្ឋរស់នៅក្នុង ឬក្បែរព្រៃ ដែលពឹងផ្អែកលើព្រៃឈើសម្រាប់ការចិញ្ចឹមជីវិត និងការប្រើប្រាស់ជាប្រពៃណី ហើយដែលបានព្រមព្រៀងធ្វើការគ្រប់គ្រង និងប្រើប្រាស់ព្រៃឈើនោះប្រកបដោយនិរន្តរភាព។ ២. ចម្ការព្រៃដាំរបស់សហគមន៍ ឬព្រៃរបស់រដ្ឋ ដែលបានព្រមព្រៀងផ្ដល់សិទ្ធិជូនសហគមន៍មូលដ្ឋានដែលរស់នៅក្នុង ឬក្បែរព្រៃ ធ្វើការគ្រប់គ្រងនិងប្រើប្រាស់ព្រៃឈើនោះ ប្រកបដោយនិរន្តរភាពរវាងរដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន។២. ចម្ការព្រៃដាំរបស់សហគមន៍ ឬព្រៃរបស់រដ្ឋ ដែលបានព្រមព្រៀងផ្ដល់សិទ្ធិជូនសហគមន៍មូលដ្ឋានដែលរស់នៅក្នុង ឬក្បែរព្រៃ ធ្វើការគ្រប់គ្រងនិងប្រើប្រាស់ព្រៃឈើនោះ ប្រកបដោយនិរន្តរភាពរវាងរដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply