Posted on Leave a comment

តើពាក្យ «ភក្ដី» មានន័យដូចម្ដេច ?


ភក្ដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ភក្តិ; បា. ភត្តិ ) ការចែក, ចំណែក; ការសេពគប់; សេចក្ដីរាប់អាន, សេចក្ដីស្រឡាញ់ស្មោះ, សេចក្ដីស្មោះត្រង់, សេចក្ដីស្លូតត្រង់, សេចក្ដីគោរព ។
ឧទាហរណ៍៖ មានភក្ដីចំពោះចៅហា្វយនាយ ។

                      បើរួមចូលនឹងនាមនាមឯទៀតប្រើជា ភក្ដិ ឬ ភ័ក្ដិ ( អ. ថ. ភ័ក )
ឧទាហរណ៍៖ ញាតិភក្ដិ សេចក្ដីស្រឡាញ់ស្មោះចំពោះញាតិ ឬញាតិដែលស្លូតត្រង់; មិត្រភក្ដិ សេចក្ដីស្មោះត្រង់ចំពោះមិត្រឬមិត្រដែលស្លូតត្រង់; ស្វាមីភក្ដិ សេចក្ដីគោរពស្វាមី, សេចក្ដីស្រឡាញ់ស្មោះចំពោះម្ចាស់ ឬសេចក្ដីគោរពចៅហា្វយនាយ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply