Posted on Leave a comment

តើពាក្យ «ភណ្ឌ» មានន័យដូចម្ដេច ?


ភណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ភណ្ឌ; សំ. ភា ណ្ឌ ) ទ្រព្យ, របស់; ដើមទុន; គឿងប្រើប្រាស់; អីវ៉ាន់; ប្រដាប់, គ្រឿងប្រដាប់ ។ ច្រើនផ្សំជាមួយនឹងនាមសព្ទឯទៀត, ដូចជា
ឧទាហរណ៍៖ ភណ្ឌទេយ្យ របស់ដែលត្រូវសង ( សំណង ); កសិភណ្ឌ គ្រឿងភ្ជួររាស់; គរុភណ្ឌ ទ្រព្យសង្ឃ; នានាភណ្ឌ, ពិពិធភណ្ឌ ឬ វិវិធភណ្ឌ ទ្រព្យផ្សេងៗ, របស់ច្រើនមុខដែលដាក់ក្នុងកំឡុងជាមួយគ្នា; បុរាណភណ្ឌ របស់ចាស់, ទ្រព្យចាស់; រាជភណ្ឌ ព្រះរាជទ្រព្យ; រាជកកុធភណ្ឌ គ្រឿងប្រដាប់សម្រាប់រាជ្យឬគ្រឿងឥស្សរិយយសសម្រាប់ក្សត្រិយ៍ ទ្រង់រាជ្យ; សេដ្ឋភណ្ឌ របស់ប្រសើរ, ទ្រព្យមានតម្លៃ ។ ល ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply