ភតិសន្យា
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កិច្ចសន្យាឱ្យគេជួលយកកម្រៃមានកំណត់ នូវសង្ហារិម ឬអសង្ហារិមវត្ថុ ។
👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា កិច្ចសន្យាជួលអចលនវត្ថុ ដែលធ្វើឡើងរវាងម្ចាស់ទ្រព្យ និងអ្នកជួលទ្រព្យនោះ។
១. កិច្ចសន្យាដែលភាគីម្ខាងជួលវត្ថុណាមួយឱ្យភាគីម្ខាងទៀត ដើម្បីប្រើប្រាស់ និងអាស្រ័យផលដោយយកថ្លៃឈ្នួលតាមលក្ខខណ្ឌដែលបានកំណត់។
២. ប្រតិបត្តិការដែលភតិបតីចុះកិច្ចព្រមព្រៀងជាមួយភតិកៈ ក្នុងនោះភតិកៈត្រូវបានផ្តល់សិទ្ធិឱ្យកាន់កាប់ និងប្រើប្រាស់ចលនវត្ថុក្នុងរយៈពេលមួយដោយការបង់ថ្លៃឈ្នួលតាមគ្រា ឬតាមតម្លៃសមមូល។ ភតិសន្យាត្រូវរួមបញ្ចូលទាំងភតិសន្យាបន្តផងដែរ។ (ច្បាប់ស្តីពីភតិសន្យាហិរញ្ញវត្ថុមាត្រា៤) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖