ភាគ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ចំណែក ។
ឧទាហរណ៍៖ ចែកជា ៤ ភាគ, ច្រើនភាគ ។
ភាគទាន ( ភាគៈ– ) ចំនួនប្រាក់រៃអង្គាសដែលជនម្នាក់ៗចូលក្នុងកិច្ចការកុសលណាមួយ
ឧទាហរណ៍៖ បង់ភាគទានប្រចាំខែចំនួន ២០ រៀល; ឃោសនាសុំឲ្យគេជួយចូលភាគទាន ។
ភាគីចំណែកដែលកាត់ ដកចេញពីដុំ គូសសន្យា គូកក្តី ឬគូសន្ទនាក្នុងរឿងណាមួយ។
( សំ. បា. ) ជោគ, បុណ្យ, ស្រីសួស្ដី ។ល។ ឬដែលមានជោគ, មានបុណ្យ, មានស្រីសួស្ដី ។ល។ ព្រះមានព្រះភាគ ព្រះមានជោគ, ព្រះមានបុណ្យ ( ព្រះសម្មាសម្ពុទ្ធ ) ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ជោគ, បុណ្យ, ស្រីសួស្ដី ។ល។ ឬដែលមានជោគ, មានបុណ្យ, មានស្រីសួស្ដី ។ល។ ព្រះមានព្រះភាគ ព្រះមានជោគ, ព្រះមានបុណ្យ ( ព្រះសម្មាសម្ពុទ្ធ ) ។
👇 ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖
👇 ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖