Posted on Leave a comment

តើពាក្យ «ភាពធន់» មានន័យដូចម្ដេច ?


ភាពធន់


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សមត្ថភាពប្រព័ន្ធ សហគមន៍ ឬសង្គមដែលប្រឈមនឹងមុខសញ្ញាគ្រោះថ្នាក់ ដើម្បីទប់ទល់សម្របទៅតាម និងស្ដារពីផលប៉ះពាល់ នៃមុខសញ្ញាគ្រោះថ្នាក់ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាពតាមរយៈសកម្មភាពនានា ដោយសិក្សាពីគ្រោះមហន្តរាយ ពីអតីតកាលឱ្យមានការប្រុងប្រយ័ត្ននាពេលអនាគត និងចាត់វិធានការឱ្យប្រសើរឡើងនូវការកាត់បន្ថយហានិភ័យ។
ភាពមាំទាំនៃមូលដ្ឋានកំណើនសេដ្ឋកិច្ច ដែលអាចប្រឈមបានទៅនឹងផលប៉ះពាល់នៃការប្រែប្រួលបរិយាកាសសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឧទាហរណ៍៖ កម្ពុជាចាំបាច់ត្រូវពង្រីក និងពង្រឹងមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីបង្កើតបាននូវភាពធន់សម្រាប់ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅពេលអនាគត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


_ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
ឯកសារការងារនិងរៀនគ្រប់ប្រភេទ៖​
---------------------------------------------

Leave a Reply