Posted on Leave a comment

តើពាក្យ «ភាពរាំងស្ងួត» មានន័យដូចម្ដេច ?


ភាពរាំងស្ងួត


👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ដំណាក់កាលមួយនៃធាតុអាកាសស្ងួតខុសប្រក្រតីក្នុងរយៈពេលវែង ដែលបណ្ដាលឲ្យមានអតុល្យភាពរបបជលសាស្ត្រធ្ងន់ធ្ងរ ដែលទាក់ទងនឹងឱនភាពរបបទឹកភ្លៀងទៅតាមបរិបទសកម្មភាពជាក់លាក់ ។​
ឧទាហរណ៍៖ កង្វះកំណកអាកាសនៅរដូវដាំដុះប៉ះទង្គិចដល់ផលិលកម្មកសិកម្ម ឬមុខងារប្រព័ន្ធអេកូឡូស៊ីរួមដោយសារតែភាពស្ងួតហែងនៃសំណើមដី ដែលគេហៅថា ភាពរាំងស្ងួតកសិកម្ម ហើយកង្វះកំណកអាកាសនៅរដូវដែលមានលំហូរ និងការជ្រាបទឹកចូលទៅក្នុងស្រទាប់ដី មានឥទ្ធិពលបឋមមកលើការផ្គត់ផ្គង់ទឹក គេហៅថា ភាពរាំងស្ងួតជលសាស្ត្រ ។


</

👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply