Posted on Leave a comment

តើពាក្យ «ភិក្ខា» មានន័យដូចម្ដេច ?


ភិក្ខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ភិក្សា ) ការសូម, ការសូមទាន ។ ( សំ. ភិស្សា ) បាយ, ភោជនាហារ ។ ភិក្ខាចរ អ្នកដើរសូមទាន (ស្មូម) ។ ភិក្ខាចរិយា ឬ ភិក្ខាចារ ការដើរសូម ។ ភិក្ខាចារវត្ត សណ្ដាប់ធ្នាប់របស់អ្នកសូមដោយសុភាពរាបសា ។ ភិក្ខាទាន ការឲ្យភោជនាហារ ( ជាទាន ) ។ ភិក្ខាភាជនៈ ឬ –ភាជន៍ ប្រដាប់ដាក់ភោជនាហារ, ចានបាយ។ ភិក្ខាហារ អាហារដែលបានមកដោយការសូម ។


👇​ ស្វែងរកឯកសាររៀននិងការងារគ្រប់ប្រភេទនៅទីនេះ៖


👇​ ស្វែងរកពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Leave a Reply